|
|
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចនិងចាកចេញពីបិសាចក្រហម Manchester United នារដូវក្តៅខាងមុខនេះ ស្របពេលដែលក្លឹបជាច្រើនកំពុងចាប់អារម្មណ៏លើរូបគេ ។ អនាគតរបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះហាក់នៅមានភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីទម្រង់លេងរបស់ Manutd នាពេលបច្ចុប្បន្នមានការធ្លាក់ចុះ ។
ភ្នាក់ងាររបស់គេលោក Jorge Mendes បានទាក់ទងទៅកាន់ថ្នាក់លើរបស់បិសាចក្រហមទាក់ទងនិងទម្រង់លេងនាពេលបច្ចុប្បន្ន បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ FA Cup កាលពីសប្តាហ៏កន្លងទៅ ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះមិនសប្បាយចិត្តនិងទម្រង់លេងនាពេលបច្ចុប្បន្ន គួបផ្សំនិងអាកប្បកិរិយារបស់កីឡាករមួយចំនួនតូចនៅក្នុងក្រុម ។
គួរបញ្ជាក់ថា ក្លឹបធំៗដូចជា Paris St Germain, Bayern Munich និង Roma កំពុងតាមឃ្លាំមើលខ្សែប្រយុទ្ធ ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ ៕
ប្រភព : The Sun
La Liga Barcelona VS Valencia Result ...
Premier League Burnley VS Liverpool Result ...
Premier League Man City VS Man United Result ...
Premier League Man City VS Man United Match ...
Aurelien Tchouameni បានឈានដល់ចំណុចសំខាន់មួយកាលពីថ្ងៃទី 13 ខែកញ្ញា ដោយបង្ហាញខ្លួនក្នុងការប្រកួតលើកទី 150 របស់គាត់សម្រាប់ Real Madrid ក្នុងជ័យជម្នះ 2-1 ទល់នឹង Real Sociedad នៅ Anoeta ។...